អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រសំខាន់ៗមុនដំណើរការអាជីវកម្ម

ក្រសួងពាណិជ្ជកម្ម

វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ

ការចុះបញ្ជីពន្ធដារ អាករបន្ថែម បណ្ណពន្ធប៉ាតង់ និងពន្ធប្រថាប់ត្រា

ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម)

អាជ្ញាបណ្ណ និងវិញ្ញាបនប័ត្រ ផ្សេងៗពេលដំណើរការអាជីវកម្ម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចុះបញ្ជិការប្រកាសបើកសហគ្រាស ចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ចុះបញ្ជិកាសៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង (ត្រូវជូនដំណឹងដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការចាប់ដំណើរការ និងជួលបុគ្គលិក ក្នុងកំឡុងពេល៣០ថ្ងៃ)

អគ្គនាយកដ្ឋានពន្ធដារ

ពន្ធលើស្លាកយីហោ

សាលារាជធានីភ្នំពេញ

លិខិតអនុញ្ញាតស្លាកយីហោ

ការត្រួតពិនិត្យពេលដំណើរការ ស្នើសុំ

ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ការត្រួតពិនិត្យដោយមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ការត្រួតពិនិត្យពេលដំណើរការអាជីវកម្

ក្រសួងមហាផ្ទៃ

ការត្រួតពិនិត្យសន្តិសុខ និងសុវត្ថិភាពអគ្គីភ័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ការត្រួតពិនិត្យតាមច្បាប់ការងារ

សាលារាជធានីភ្នំពេញ

ការត្រួតពិនិត្យទីតាំង

ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ការត្រួតពិនិត្យដោយមន្រ្តីក្រសួង

អាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម សំណួរ-ចម្លើយ

ការស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រសម្រាប់ អាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម

គ្រប់អាជីវកម្មដែលលក់ដុំ លក់រាយ លើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ដូចជា ថ្នាំសត្វល្អិត ជីគីមី គ្រាប់ពូជ ចំណីសត្វ និងឱសថសម្រាប់ព្យាបាលសត្វ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រមួយចំនួនដូចខាងក្រោមសម្រាប់ដំណើរការ៖

– វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

– អាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម

– ការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា

– លិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម)

– ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង)ក្នុងកំឡុងពេល៣០ថ្ងៃ)។

– ពន្ធលើស្លាកយីហោ

– លិខិតអនុញ្ញាតស្លាកយីហោ

គ្រប់អាជីវកម្មដែលលក់ដុំ លក់រាយ លើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវ អាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម  និងអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រជាប់ទាក់ទងមួយចំនួនទៀត។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនប័ត្រទាំងនោះនៅ៖

– ចំពោះអាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម លោក អ្នកអាចធ្វើការសុំចុះអាជ្ញាបណ្ណនេះតាមរយៈក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភ្នំពេញ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភ្នំពេញ ខេត្តនានា

– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោក អ្នកអាចអញ្ជើញទៅកាន់ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជូយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោក អ្នក។

– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ

– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ        ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។

– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ  ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ

– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ

លោកអ្នកតម្រូវឱ្យមានសំណុំឯកសារមួយចំនួន ដូចខាងក្រោមសម្រាប់ដំណើរការស្នើសុំ៖

– បំពេញពាក្យសុំដែលមានត្រា

– ប្រវត្តិរូបសង្ខេបនៃម្ចាស់អាជីវកម្មភ្ជាប់ជាមួយរូបថត    ៤X៦ ដែលមានការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន

– អត្តសញ្ញាណប័ណ្ណថតចម្លងចំនួន២ច្បាប់

– កិច្ចសន្យាអាជីវកម្ម

– លិខិតអនុញ្ញាតចំពោះទីតាំងស្តុក ចេញដោយក្រសួង មន្ទីរបរិដ្ឋាន (ចំពោះតែថ្នាំសំលាប់សត្វល្អិតតែប៉ុណ្ណោះ)

អាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្មនេះផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

1. អាជីវកម្មលោកអ្នកត្រូវគេទទួលស្គាល់ថាជានិតិបុគ្គលនិងទទួលបានការការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

2. ផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ឧត្តមភាព និងកាលានុវត្តភាពក្នុងអាជីវកម្ម ព្រមទាំងជម្រុញឱ្យទទួលបានធនធានសម្រាប់អាជីវកម្ម ដូចជាហិរញ្ញប្បទានជាដើម

3. លោកអ្នកទទួលបានការប្រឹក្សាជាមន្រ្តីជំនាញលើការចាប់ផ្តើមអាជីវកម្ម ដំណើរការអាជីវកម្ម និងការការពារអតិថិជន

កំឡុងពេលស្នើសុំអាជ្ញាបណ្ណអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១)ការត្រួតពិនិត្យដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភ្នំពេញ ខេត្តនានា

(២)ត្រួតពិនិត្យទីតាំងដោយអាជ្ញាធរមូលដ្ឋាន ដោយក្រសួងមហាផ្ទៃ

នៅពេលដែលលោកអ្នក ដំណើការអាជីវកម្មលក់ដុំ លក់រាយលើការផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម លោកអ្នកត្រូវទទួលរងការត្រួតពិនិត្យ

(១)ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពដោយក្រសួងមហាផ្ទៃ

(២)អធិការកិច្ចការងារដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(៣) ត្រួតពិនិត្យដោយអាជ្ញាធរមូលដ្ឋាន ដោយក្រសួងមហាផ្ទៃ

(៤)ត្រួតពិនិត្យដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភ្នំពេញ ខេត្តនានា។